2 Timothy 3

1ប៉ុន្តែចូរ​ដឹង​ការ​នេះចុះថានៅថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​មានគ្រាលំបាក​មក​ដល់ 2ដ្បិតនៅ​គ្រា​នោះ​មនុស្ស​នឹង​ស្រលាញ់​តែ​ខ្លួនឯងស្រលាញ់លុយអំនួតក្អេងក្អាងប្រមាថមើលងាយមិនស្ដាប់បង្គាប់ឪពុកម្ដាយរមិលគុណមិនបរិសុទ្ធ 3គ្មានសេចក្ដី​ស្រលាញ់គ្មាន​ការ​សម្រុះសម្រួលនិយាយមូលបង្កាច់​មិន​ចេះ​ទប់ចិត្តសាហាវស្អប់​ការ​ល្អ 4មានចិត្ត​ក្បត់ឆាប់ច្រឡោតមាន​ចិត្ត​ធំស្រលាញ់​ការ​សប្បាយជាងស្រលាញ់ព្រះជាម្ចាស់ 5មានឫកពា​ជា​អ្នកគោរព​កោត​ខ្លាច​ព្រះជាម្ចាស់ប៉ុន្ដែមិន​ទទួល​ស្គាល់អំណាចនៃ​ការ​គោរព​បម្រើ​ព្រះជាម្ចាស់​ទេ។ ​ដូច្នេះ​ចូរ​បែរ​ចេញពី​មនុស្ស​ទាំង​នោះចុះ 6ដ្បិតពីចំណោម​ពួកគេ​ទាំងនោះមាន​អ្នក​ខ្លះ​បាន​លបចូលទៅក្នុងផ្ទះនានាហើយទាក់យកស្រីល្ងង់ខ្លៅ​ដែល​មាន​បាបពោរពេញ​ជា​ស្រី​ដែល​បណ្ដោយតាម​ចំណង់​តណ្ហាផ្សេងៗ 7ស្ត្រីទាំង​នោះ​រៀនរហូតប៉ុន្តែនៅ​តែ​មិន​អាចស្គាល់សេចក្ដីពិតបានឡើយ 8គឺដូចដែលយ៉ានេសនិងយ៉ាមប្រេស​បាន​ប្រឆាំង​នឹង​លោកម៉ូសេជា​យ៉ាង​ណា​អ្នក​ទាំងនោះក៏ប្រឆាំង​នឹង​សេចក្ដីពិតជាយ៉ាងនោះដែរគំនិត​របស់​ពួកគេខូច​អស់​ហើយ​រីឯ​ជំនឿ​របស់​ពួកគេ​គ្មាន​ប្រយោជន៍​ឡើយ 9ពួកគេទៅមុខ​ទៀត​មិន​បាន​ឆ្ងាយឡើយដ្បិត​មនុស្ស​ទាំងអស់នឹង​ឃើញ​សេចក្ដី​ល្ងង់ខ្លៅ​របស់​ពួកគេយ៉ាងច្បាស់ដូចជា​សេចក្ដី​ល្ងង់ខ្លៅ​របស់​យ៉ានេស​និង​យ៉ាមប្រេសដែរ 10រីឯអ្នកវិញ​អ្នក​បាន​ស្គាល់​អំពី​សេចក្ដី​បង្រៀន​របស់​ខ្ញុំកិរិយាប្រព្រឹត្តគោលបំណងជំនឿ​សេចក្ដី​អត់ធ្មត់​សេចក្ដី​ស្រលាញ់ការស៊ូទ្រាំ 11ព្រមទាំងការ​បៀតបៀន​និង​ការ​រងទុក្ខលំបាកដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំនៅ​ក្រុង​ឤន់ទីយ៉ូក​ក្រុង​អ៊ីកូនាមនិង​ក្រុង​លីស្រ្តា​គឺ​ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន​យ៉ាង​ខ្លាំង‍​ប៉ុន្ដែព្រះអម្ចាស់បានសង្គ្រោះខ្ញុំពី​សេចក្តី​ទាំងអស់​នោះ 12ហើយអស់​អ្នក​ដែលចង់រស់នៅ​ដោយ​គោរព​កោតខ្លាចព្រះជាម្ចាស់ក្នុង​ព្រះ​គ្រិស្ដយេស៊ូក៏​នឹង​ត្រូវ​គេ​បៀតបៀនដែរ 13រីឯមនុស្សអាក្រក់និង​ពួក​បោកប្រាសវិញ​នឹង​កាន់តែអាក្រក់ទៅៗ​ទាំង​បោក​បញ្ឆោត​គេ​ហើយ​ខ្លួនឯង​ក៏​ចាញ់បោក​គេ​ដែរ 14ប៉ុន្តែអ្នកវិញ​ចូរ​នៅជាប់ក្នុងសេចក្ដីដែល​អ្នក​បាន​រៀននិងជឿប្រាកដ​ដោយ​ដឹងថាអ្នក​បាន​រៀនពីអ្នកណា 15ហើយអ្នក​បាន​ស្គាល់បទគម្ពីរបរិសុទ្ធតាំងពីតូចដែលអាច​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញាដើម្បី​ទទួល​សេចក្ដី​សង្គ្រោះតាមរយៈជំនឿក្នុង​ព្រះ​គ្រិស្ដយេស៊ូ 16ដ្បិតគ្រប់ទាំងបទគម្ពីរព្រះជាម្ចាស់​បាន​បណ្ដាល​ឲ្យ​សរសេរ​ឡើងហើយមានប្រយោជន៍​សម្រាប់​ការ​បង្រៀន​ការ​រំឮក​ឲ្យ​ដឹងខ្លួន​ការ​កែតម្រង់និងការអប់រំ​អំពី​សេចក្ដី​សុចរិត 17ដើម្បីឲ្យអ្នកសំណប់​របស់​ព្រះជាម្ចាស់​បាន​គ្រប់លក្ខណ៍​ហើយ​ត្រៀម​ជា​ស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង។ ដើម្បីឲ្យ​មនុស្ស​សំណប់​របស់​ព្រះជាម្ចាស់​បាន​គ្រប់លក្ខណ៍​ហើយ​បាន​រៀបចំ​រួចជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង។
Copyright information for KhmKCB